រថយន្តបើកបរលេឿនមិនប្រយ័ត្នបុកម៉ូតូមួយគ្រេឿងយ៉ាងពេញទំហឹង

រាជធានីភ្នំពេញ : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅវេលាម៉ោង ៩:១៥នាទីព្រឹក ថ្ងៃទី ២៥ ខែតុលា នៅចំណុចខាងកើតសួនកុមារវត្តភ្នំ នៅតាមបណ្តោយផ្លូវលេខ១៩កែងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមសំដីរបស់មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក Nissan scion ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7045 បើកបរដោយឈ្មោះ មេ៉ង សុខចិន ភេទប្រុស អាយុ២៣ឆ្នាំ ដែលបានស្នាក់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានមន្រ្តីនគរបាលមូលដ្ឋានឃាត់ខ្លួនបពា្ចូនទៅឲ្យមន្រ្តីនគរបាលចរាចរណ៍ក្រុង ។ ចំណែកជនរងគ្រោះមានឈ្មោះ ហែម សុខា ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរធ្វើការនៅ CDC ដែលបានរងរបួសបាក់ជើងខាងស្តាំ ។
តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះជិះម៉ូតូម៉ាក Honda C125 មួយគ្រេឿង ពណ៍ ខ្មៅ ពាក់ស្លាកលេខ 1AQ-7705 ដែលបានបើកបរតាមបណ្តោយផ្លូវលេខ១០២ ពីកើតមកលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Nissan scion សេរីទំនើប ដែលបានបើកយ៉ាងលេឿនពីត្បូងមកជើង បានបុកម៉ូតូមួយគ្រេឿងយ៉ាងពេញទំហឹងបណោលឲ្យជនរងគ្រោះដួលខ្ទាតបាក់ជើងខាងស្តាំ ហើយរថយន្តព្យាយាមបើករត់គេចក៏ត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ជាប់ ហើយបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍សង្កាត់វត្តភ្នំ ចុះមកអន្តរាគមន៍ និងហៅផ្នែកជំនាញចរាចរណ៍ក្រុងចុះមកវាស់វេងយករថយន្តទាំង ២គ្រេឿងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានបពា្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ ៕

10614154_633643833419984_57229350755396620_n

ដោយ៖ តាំង ស៊ុនតិច

កម្ពុជាជោគជ័យ

អត្ថបទពេញនិយម

* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

* អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

* រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author