គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ហ្វីលីពីន៖ រឿងដើរខ្យល់ (ផោម) ជារឿងធម្មតាសម្រាប់មនុស្សយើងគ្រប់គ្នាមិនថាប្រុស រឺស្រី ក្មេង រឺចាស់ឡើយ  ប៉ុន្តែពេលខ្លះព្រោះតែក្លិនផោម ក៏អាចធ្វើអោយមនុស្សស្លាប់ បាត់បង់ជីវិតដែរ។

ជាក់ស្តែងដូចជាបុរសម្នាក់ ឈ្មោះ (Reynaldo Perez) អាយុ៣២ឆ្នាំ រស់នៅ ក្នុងទីក្រុង (Quezon) កោះ (Luzon) ប្រទេសហ្វីលីពីន ត្រូវបានមិត្តភក្តិ បាញ់សម្លាប់ ដោយសារតែរឿងផោមក្នុងវង់ផឹកស៊ី ខណះពេលដែលគាត់កំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្គ្រប់គ្នា។

តាមសាក្សីជាអ្នកផឹកស៊ីជាមួយគ្នានៅទីនោះបានអោយដឹងថា ខណៈពេលដែលកំពុងតែផឹកស៊ី ជនដៃមានការផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែធុំក្លិនផោម ហើយភ្លាមៗជនដៃដល់ក៏បានសួរទៅជនរងគ្រោះ ដើម្បីចង់ដឹងថា តើជនរងគ្រោះ មានបានផោម រឺក៏អត់? ភ្លាមៗនោះជនរងគ្រោះបានឆ្លើយបដិសេធ ថា រូបគេមិនបានផោមទេ តែត្រូវជនដៃដល់មិនជឿក៏បានដក កាំភ្លើងបាញ់រូបគាត់តែម្តង។

បន្ទាប់ពីមានរឿងហេតុនោះកើតឡើងរួចមក អ្នកផឹកស៊ីទាំងអស់ក៏បាននាំគ្នារត់ចេញពីកន្លែងកើតហេតុបាត់អស់ ហើយក្រោយមក ពួកគេលើសំលេងគ្រាប់កាំភ្លើង២គ្រាប់ទៀត រួចពួកគេបានមកមើល កន្លែងកើតហេតុវិញ ក៏ប្រទះឃើញ Reynaldo ស្លាប់ក្នុងថ្លុកឈាមតែម្តង។

ពេលនេះក្រុមប៉ូលីសកំពុងតែស្វែងរកជនដៃដល់ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Berdu ដោយបុរសនោះ ធ្លាប់មានកំណត់ត្រាសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងបទល្មើសមួយចំនួនផងដែរ។

BeFunky_052614-crime-dead.jpg

 

ប្រភព៖ បរទេស

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author