នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ប្រហ្មស្យតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៨
គួឲ្យរន្ធត់បំផុត! ទារក អាយុ ១ខែកន្លះ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ខណៈម្ដាយ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យកន្សែង ពោះគោ ដែលរុំទារក ធ្លាក់ចូលកាំ កង់ម៉ូតូ ទាញយក ទាំងទារកតូចនោះ ពីដៃម្ដាយ កំពុងតែបី ជិះលើម៉ូតូ ពីក្រោយប្ដី កំពុងតែលឿន បណ្ដាលឲ្យ មានការ ភ្ញាក់ផ្អើល ទាំងព្រលឹម។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៨ នឹង ២៣ នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះ នៅតាមបណ្ដោយ ផ្លូវក្រាលកៅស៊ូ នៅចំណុច មុខផ្ទះ ឈ្មោះ ជុល អឿង ស្ថិតនៅក្នុង ភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
បើតាមប្រភព ប្រជាពលរដ្ឋ បានឃើញ ហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញ ពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូឌុបគ្នា ដោយមានបីកូនតូច រុំនឹងកន្សែង ដោយកន្សែងនោះ ធ្លាក់ចុងកន្សែង ចូលទៅក្នុងកាំ កង់ម៉ូតូ ទាញយកទាំងកូនតូច ទៅចូលក្នុងកង់ម៉ូតូ បណ្ដាលឲ្យស្លាប់ ភ្លាប់ៗតែម្ដង។
ហេតុការណ៍នេះ មហាជន បាននាំគ្នាលើកឡើងថា បណ្ដាលមកពី ម្តាយខ្វះ ការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកន្សែង ដែលកំពុងរំកូន ចូលកាំម៉ូតូ ចូលទាំងកូន បណ្ដាល អោយស្លាប់ ភ្លាមៗនេះ។
បើតាមប្រភព ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះ
ថ្នាក់ ចរាចរណ៍ បណ្តាលឲ្យ ស្លាប់ក្មេង ១នាក់ នៅចំណុច កើតហេតុ ខាងលើនេះ មានឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ ១ខែកន្លះ ឪពុក ឈ្មោះ អូន អេង អាយុ ២៩ ឆ្នាំ និង ម្តាយ ឈ្មោះ ម៉េង នាត អាយុ ១៩ឆ្នាំ រស់នៅ ភូមិច្រក ច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយកើតហេតុ សពទារក សមត្ថកិច្ច ប្រគលទៅឲ្យ ឪពុកម្ដាយ យកទៅធ្វើបុណ្យ នៅឯស្រុក តាមប្រពៃណី៕
















