ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ ស្នងការរង នគរបាល ខេត្តមណ្ឌលគិរី ទទួលបន្ទុក ផែន សេដ្ឋកិច្ច គឺលោក ម៉ី អាន ត្រូវបាន
រងការរិះគន់ ពីសំណាក់មហាជនថា ជាអ្នកដែលដើរ ប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីឈើ ដូចជា រថយន្ត និង
គោយន្តដឹកឈើប្រណីត នៅក្នុងខេត្តនេះ ជាថ្នូរនឹង ការមិនចាត់វិធានការ ។
យោងតាម ប្រភព សមត្ថកិច្ច មួយរូប បានឲ្យដឹងថា បន្ទាប់ពីមានការ សុះសាយនូវព័ត៌មាន នៃការដឹកជញ្ជូន
ឈើប្រណីត ចាប់ផ្តើមកក្រើក ឡើងវិញនោះ ឥឡូវនេះក្រុមឈ្មួញ ដែលគេ ស្គាល់ថា មានឈ្មោះ ថយ ពក និង
ឃី ផេង បាន បង្កើនសកម្មភាពទ្វេដង ដោយបញ្ជូន គោយន្តរាប់សិបគ្រឿង ព្រមជាមួយ រថយន្តប៉ាកុងសម្រុក
ធ្វើការ ដឹកជញ្ជូនឈើប្រណីត ចេញពីចំណុច ភ្នំ ង៉ត, ក្បាលអូរម៉ែធុ, ក្រង់គុយ, ក្រង់ត្រាច, ពាមក្រាយ,
ពាមអូរតូ, ក្បាលអូខ្ញែង, ក្រង់ ជីលក, អូរមីងជុង, អូរកន្លះ, ភ្នំកង់ និង តាមដងអូររបោះអូរម៉ាញ ក៏ដូចជា
ភ្នំ ព្រេច ដោយ ពុំ ញញើត នោះឡើយ ។
បើតាមមន្ត្រីនគរបាល ម្នាក់សុំមិនបញ្ចេញឈ្មោះ បាន និយាយថា ឈ្មួញទាំងនោះគេ មិនខ្លាចញញើត នឹង
ការដឹកជញ្ជូនឈើខុសច្បាប់នោះទេ ព្រោះ តែមាន ស្នងការរងទទួលបន្ទុក ផែន សេដ្ឋកិច្ច ម្នាក់ដែលគេស្គាល់
ថា ឈ្មោះ ម៉ី អាន បានឲ្យបក្ខពួកដៃជើងរបស់ខ្លួន ដើរប្រមូលលុយពីពួកឈ្មួញទាំងនោះ ព្រមទាំង រថយន្ត ធំ
តូច ដែលដឹកជញ្ជូនឈើចេញពី តំបន់ភ្នំ ព្រិច ទាំងនោះ ។
ចំពោះ បញ្ហានេះ លោក ម៉ី អាន ស្នងការរង ខេត្តមណ្ឌលគិរី ទទួលផែន សេដ្ឋកិច្ច បាន បដិសេធក្នុង កិច្ច
សម្ភាសន៍ កាលពីល្ងាចម្សិលមិញ ដោយ លោក ថា មិនបាន ប៉ះពាល់អ្វីនោះទេ ហើយនេះប្រហែលជា ការ
យល់ច្រឡំ ។
លោក ម៉ី អាន បាន បញ្ជាក់ថា កន្លងមកលោកមានកម្លាំង ចុះទៅ ធ្វើការ ស្ទាក់ចាប់រថយន្ត ដឹកបទល្មើស
ព្រៃឈើទាំងនោះ ប៉ុន្តែកម្លាំង របស់លោក តិច ហើយរថយន្ត ដឹកឈើមានច្រើន ក្រុមលោក មិនអាចទប់ស្កាត់
បានទេ ម្យ៉ាងទៀត តំបន់នោះឆ្ងាយដាច់ សេវាទូរស័ព្ទមិនអាច ស្នើរកម្លាំងទៅបន្ថែមបាន ទើបមានការ ដោះ
លែងខ្លះ ធ្វើឲ្យមានការយល់ច្រឡំ ថាក្រុមលោក ឃុបឃិត ជាមួយក្រុមឈ្មួញទាំងនោះ ៕