ពលរដ្ឋខេត្តព្រះសីហនុ ក៍ដូចមហាជននានា កំពុងរងចាំមើលចំណាត់ការ របស់លោក ជា សុផារ៉ា មានវិធានការបែបណា ចំពោះបុគ្គលចាក់ដីលុប ឆ្នេរព្រែកត្រែង ពីសំណាក់ឈ្មួញដ៍មានឥទ្ធិពល ដូចលោកស្រី ជីង សុភាព ហៅ { យាយ ភូ នេះ }

ចេញផ្សាយថ្ងៃ ច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានការរិះគន់ ពីសំណាក់មជ្ឈដ្ឋាន នានា ទាំងប្រព័ន្ធផ្សព្វផ្សាយ ក៍ដូចនៅលើ បណ្តាញ សង្គម ហ្វេកបុក ជុំវិញករណី យាយ ភូ ដង្ខៅដីបឹងកក់ ចាក់ដីលុប ចូលក្នុងសមុទ្រ ឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ ឥឡូវត្រូវបាន គណៈកម្មការ គ្រប់គ្រងឆ្នេរ ដែលមាន ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការ ចំពោះក្រុមហ៊ុន ដែលបានចាក់ដីលុប ឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ នោះហើយ។ នេះបើយោងតាម ប្រសាសន៍ លោក ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មការ គ្រប់គ្រងឆ្នេរ បានថ្លែងប្រាប់បណ្ដាញ ព័ត៌មាន ក្នុងស្រុក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

 

លោករដ្ឋមន្ដ្រី ថោង ខុន បានមានប្រសាសន៍ថា ក្រុមហ៊ុន ដែលកំពុងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរ ព្រែកត្រែង កំពុងតែបំពានច្បាប់ ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយ រាជរដ្ឋាភិបាល និង គណៈកម្មការ គ្រប់គ្រងឆ្នេរ ដោយអនុញ្ញាត ឲ្យគម្រោងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយ យ៉ាងហោចណាស់ ១០០ម៉ែត្រ ឬឆ្ងាយជាងនេះ ។ ហើយលោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា គណៈកម្មការ គ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យ អំពីទិដ្ឋភាពច្បាប់ ជុំវិញករណីនេះ ។ ហើយអាច ឈានទៅកំណត់ ឲ្យក្រុមហ៊ុន ខាងលើ កាយដីចេញ ពីតំបន់ ដែលបានចាក់លុប ឬអនុវត្ត វិធានការច្បាប់ ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាល មិនបណ្ដោយ ឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរ ដ៍ស្រស់ស្អាត និងកំពុង ទាក់ទាញភ្ញៀវ ទេសចរនោះទេ។

 

លោក ថោង ខុន អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មការ គ្រប់គ្រងឆ្នេរ ក៍បានឲ្យដឹងដែរថា តាមគោលការណ៍ ណែនាំ របស់រាជរដ្ឋាភិបាល កម្ពុជា ពិសេស ស្ថិតក្នុងគម្រោង ធនាគារ អភិវឌ្ឍន៍ អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវ នៅតាមតំបន់ឆ្នេរ បន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។

 

សូមរំលឹកថា កន្លងមក អង្គភាព CSN ធ្លាប់បានសុំការបំភ្លឺ ពីឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ជុំវិញករណីនេះផងដែរ ដោយលោកបានគូសបញ្ជាក់ថា នេះជាកាស្នើសុំ របស់លោកស្រី ជីង សុភាព ហៅ { យាយ ភូ } ម្ចាស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍ឆ្នេរ ព្រែកត្រែង មិនមែនអ្នកណា ក៍ចេះតែចាក់លុបបាននោះទេ បើមិនមានការអនុញ្ញាត ពីមន្ទីរឬក្រសួងនោះ។

 

មហាជនជាច្រើន កំពុងរងចាំមើល ថាតើលោក ជា សុផារ៉ា មានវិធានការ បែបណា ទៅលើគម្រោង បំផ្លិចបំផ្លាញ ឆ្នេរសមុទ្រដ៍ស្រស់ស្អាត ពីសំណាក់ លោក ជំទាវ ជីង សុភាព ហៅ { យាយ ភូ } ដ៍មានឥទ្ធិពល ដែលជ្រក ក្រោមរូបភាព អភិវឌ្ឍន៍ ផ្ទុយនិងសារាចរណ៍ ណែនាំ លេខ០១ សរណន ស្ដីពីការអភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ នៃប្រទេសកម្ពុជា នេះ ឬមួយគ្រាន់តែ ជាការ គម្រាមប៉ុណ្ណោះ ព្រោះ យាយ ភូ ក៍មិនមែនជាមនុស្ស ធម្មដែរ ។ ព្រោះតាមដឹង លោកជំទាវរូបនេះ និងប្ដី ជាសមាជិកព្រឹទ្ធសភា ហើយធ្លាប់ មានបទពិសោធន៍ យ៉ាងល្បី ក្នុងការលុបបឹងកក់ ដែលជាអាងស្តុបទឹក មួយដ៍ធំ។

 

ពាក់ព័ន្ធករណី ចាក់ដីលុបសមុទ្រ នៅចំណុចព្រែកត្រែង នេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីលិកជំទាវ ជីង សុភាព ហៅ { យាយ ភូ } បានទេរហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាព​យើង សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ នៅពេលក្រោយ បន្ទាប់ពីការផ្សាយ លេខនេះ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី បើគិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author