ខេត្តកំពង់ឆ្នាំង ៖ អ្នករកស៊ីដឹកទំនិញ បានរៀបរាប់និងរិះគន់ ពីសកម្មភាពប្រព្រឹត្ត អំពើពុករលួយនិងភាពមិន
ប្រក្រតី របស់ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង លោក យូ ហេង ដែលតែងតែ ធ្វើអំពើផ្តេសផ្តាស់
មិនខ្វល់ពីកំណែទម្រង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលនោះឡើយ។
ក្រុមអាជីវករបានរិះគន់ និងចោទប្រកាន់ លោក យូ ហេង ប្រធានសាខាគយ ខេត្តកំពង់ឆ្នាំងថា បានបង្ខំឱ្យពួក
គាត់បង់ប្រាក់ ពី ២០ម៉ឺនរៀល ដល់២០០ដុល្លារ ក្នុងរថយន្តនីមួយៗ ហើយប្រសិនបើមិនបង់ ឱ្យគាត់ទេនោះ
មន្ត្រីគយ និងមិនអនុញ្ញាត្តិ ឱ្យរថយន្តដឹកទំនិញបន្តធ្វើដំណើរ ទៅមុខទៀតឡើយ។
ប្រភពពីមន្ត្រីបានទម្លាយឱ្យដឹងថា លោកយូ ហេង កំពុងធ្វើព្យុះភ្លៀង ផ្ទុយទៅនឹងការងារ មិនបំពេញទៅតាម
បច្ចេកទេសគយ ដោយគ្មានមន្ត្រីជំនាញ ជាអ្នកអនុវត្តត្រឹមត្រូវ រួមមានដូចជាខណ:ដែលគាត់ជាមេសាខាគយ
ខេត្តកំពង់ឆ្នាំង តែបែរជាឃុបឃិតចេញបង្កាន់ដៃពន្ធ ឱ្យអ្នករកស៊ីលក់ម៉ូតូ ទៅជិះនាំចូលតាមច្រកព្រំដែនថៃ
ចូលមកលក់ នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការបង្ក្រាបឡើយ ហើយការអនុវត្តចេញបង្កាន់ដៃ ពន្ធរបៀប
នេះ គឺវាខុសទៅនឹងគោលការណ៍ របស់អគ្គនាយកដ្ឋានគយទាំងស្រុង។
លោក យូ ហេង កំពុងកៀបសង្កត់ និងតម្រូវឱ្យអ្នករកស៊ីបង់លុយ ក្នុងឯកសារមួយច្បាប់ (Invoice) ដោយ
តម្រូវឱ្យបង់លុយ ចំនួន២០ម៉ឺនរៀល ដែលការប្រព្រឹត្តរបៀបនេះ គឺជាអំពើពុករលួយ មួយយ៉ាងច្បាស់ផងដែរ។
ចំណែករថយន្តដឹកទំនិញធំៗ របស់ក្រុមហ៊ុនជាច្រើន ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ទោះបីដឹកទំនិញបង់ពន្ធ
គ្រប់ចំនួនហើយក្តី ក៏លោកប្រធានសាខាគយរូបនេះ បង្ខំឱ្យម្ចាស់ទំនិញបង់លុយ ក្នុងមួយឡានពី២០ម៉ឺន
រៀល ដល់២០០ដុល្លារ ឬក៏៣០០ដុល្លារ ជាកំណត់ ហើយបើគេប៉ាន់ប្រមាណ ចំនួនទឹកប្រាក់ដែលត្រូវបង់ឱ្យ
លោក យូ ហេង ក្នុងរូបភាពនេះ ក្នុងមួយខែៗ មានរាប់សិបម៉ឺនដុល្លារ ឯណោះ ដូច្នេះតើលោក យូ ហេង យក
ទៅណា? ។
មន្ត្រីគយបានបញ្ជាក់ថា លោក យូ ហេង កំពុងធ្វើអ្វីខុសពីតួនាទី និងដែនសមត្ថកិច្ចរបស់ខ្លួនហើយ បន្ថែម
ទាំងបង្កើត ឱ្យមានអំពើ ពុករលួយថែមទៀត តាមរយះឱ្យមន្ត្រីគយ កំណត់យកលុយពីរថយន្ត ដឹកទំនិញទាំង
អស់ ទោះជាទំនិញស្របច្បាប់ក៏ដោយ ក៏ត្រូវបង់លុយឱ្យគយដែរ ហើយចំនួនលុយដែល លោក យូ ហេងកំ
ណត់ឱ្យយកនោះ ចាប់ពី២០ម៉ឺនរៀល ដល់២០០ដុល្លារ ពិតមែន។ ចំពោះលុយដាក់ចូលកេះខ្មៅ (លុយសន្សំ
សម្រាប់ផ្តល់ជូនមន្ត្រីគយ) ត្រូវលោកយូ ហេង ដកយកអស់ គ្មានសល់ ដោយនិយាយប្រាប់មន្ត្រីគយថ្នាក់
ក្រោមថាយកទៅជូនឱ្យមេៗ ថ្នាក់លើ ហើយលុយដែលសន្សំនេះ ពុំដែលសល់បានចែក ដល់មន្ត្រីគយនៅប្រ
ចាំការនោះទេ។
នៅក្នុងសាខាគយខេត្តកំពង់ឆ្នាំង គ្មានតែងតាំងអនុប្រធានសាខា ឱ្យទទួលតាមផែនការ ការងារឱ្យបានល្អទេ
ហើយគាត់បានប្រើតែមន្ត្រីគយ ចប់កម្មសិក្សា (គយថ្មី) ងាយស្រួល គាត់ធ្វើព្យុះភ្លៀង ស្រេចតែអំពើចិត្ត ហើយ
បច្ចុប្បន្ន លោកយូ ហេង មានតួនាទីពីរ ទី១-ជាប្រធានសាខាគយខេត្ត និងតំណែង ទី២-ជាប្រធានក្រុមគិត
តម្លៃពន្ធច្រកព្រំដែនថៃ ហើយដោយសារតែ លោកប្រធានរូបនេះ កាន់តំណែង២ម្នាក់ឯង យ៉ាងដូច្នេះគឺគាត់
ងាយស្រួល ប្រព្រឹត្តអំពើមិនប្រក្រតី ក្នុងការប្រមូលពន្ធ ដែលខុសឆ្គងគួរតែថ្នាក់លើ ត្រួតពិនិត្យឱ្យបានឆាប់
ផងដែរ ៕