https://youtu.be/tdY1tgjGgL4
កាលពីថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សហគមន៍នេសាទពាមក្នុង ស្ថិតក្នុងឃុំលើដែក ស្រុកកោះធំ ខេត្តកណ្ដាល ចាប់ផ្ដើមប្រមូលផលត្រី បានច្រើនបង្គួរ តែទោះយ៉ាងណា លោក សាន រស់ គណ:កម្មការ ដំណាងឲ្យគណ:កម្មការ ១២រូប នឹងប្រជាពលរដ្ឋ ដាក់ហ៊ុនទាំង ២៣០០ហ៊ុន បានលើឡើង នឹងបានត្អូញត្អែរថា សហគមន៍របស់លោក ក្នុងឆ្នាំនេះ ត្រីមិនសូវមានទេ ដោយសារពលរដ្ឋប្រើឧបកណ៍ល្មើសច្បាប់ កាន់តែច្រើនឡើង ពាសពេញផ្ទៃបឹង ជាពិសេសនៅខាងមុខដៃ របស់សហគមន៍របស់លោកក៍មានដែរ ហើយចំណែកជំនាញជលផលវិញ មិនដែរឃើញមន្ត្រីជំនាញសង្កាត់ ឬមន្ត្រីផ្នែកជលផល ចុះមកចាត់វិធានការបង្ក្រាប នឹងទប់ស្កាត់ម្ដងណាសោះឡើយ ទាំងនេះហើយ ដែរធ្វើឲ្យសហគមន៍លោក កំពុងភ័យបារម្ភយ៉ាងខ្លាំង ខ្លាចមិនមានត្រី ផ្ដល់ពលរដ្ឋក្នុងឃុំរបស់លោក ធ្វើប្រហុក ឬមាំ នោះទេ ។















