បុរសវ័យ២១ឆ្នាំសង្ស័យបែកថ្នាំចងករធ្វើអត្តឃាតខ្លួន

ខេត្តកណ្ដាល ៖ ហេតុការណ៍ភ្ញាក់ផ្អើ មួយបានកើតឡើង ធ្វើឲ្យមនុស្សជាច្រើន នាំគ្នារោមមើល នឹងហួសចឹត្ត
ដោយបុរសម្នាក់គិតខ្លី ដោយធ្វើអត្តឃាតចង ករ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ នឹង
២០នាទីល្ងេច ថ្ងៃទី២០ ខែមិនាឆ្នាំ២០១៦នេះ ឋិតនៅភូមិអញ្ចេញក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដា ខេត្ត
កណ្ដាល។

ម្ដាយឃនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ រើន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែក
យឺហិន១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយភ្ជាប់​ពាក្យរួច បច្ចុប្បន្នក៍បានរស់នៅនឹងផ្ទះ
ជាមួយគូដណ្ដឹង ភូមិ ឃុំ កើតហេតុខាងលើ អស់រយ:ពេលជិត៣ខែហើយ ។ មុនពេលកើតហេតុ ប្រហែល១
ម៉ោង ជនរងគ្រោះបានតេទូរស័ព្ទ ទៅគាត់ជាម្ដាយ ដោយជនរងគ្រោះ សុំទូរស័ព្ទ១គ្រឿង ក្រោយមកបន្តិច
តេទៅម្ដងទៀតថា មានប៉ូលិសមកចប់ខ្ញុំច្រើនណាស់ ពេញលើផ្ទះជួយខ្ញុំផង។

ម្ដាយជនរងគ្រោះបានបន្តឲ្យដឹងថា ការពីជនរងគ្រោះរស់នៅជាមួយ មិនដែលមានអីនោះទេ ក្រោយមក ក៍
បានដណ្ដឹងប្រពន្ធ នៅចំណុចកើតហេតុខាងលើ ជនរងគ្រោះបានធ្វើបែបនេះ ៣ដងទាំងនេះហើយ ហើយ
ក៍ចេះតែមានគេនិយាយប្រាប់ថា ជនរងគ្រោះពាក់ព័ន្ធនឹងគ្រឿងញៀន ហើយរូបគាត់ក៍បាននិយាយឲ្យឈប់
ដែរ តែជនរងគ្រោះមិនព្រមស្ដាប់ ដោយនិយាយថារូបគេគ្រាន់តែយកមកចែកចាយឲ្យគេ ហើយគេចេះតែ
ឲ្យសាកតិចៗ តែប៉ុណ្ណោះ។

ក្រោយកើតហេតុម៉ោងនៅវេលាម៉ោង៥ នឹង៣០នាទីល្ងេច ថ្ងៃ ខែដដែរ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុក
ខ្សាច់កណ្ដាល បានចុះមកធ្វើការត្រួរពិនិត្យ ទៅលើសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថា ជនរងគ្រោះ
បានស្លាប់ដោយសា ធ្វើអត្តឃាតដោយចងករ ខ្លួនឯងពិតមែន ។ សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើការ
ត្រួតពិនិត្យរួចហើយ ក៍បានប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។/​

2016-03-20_17.48.06

2016-03-20_17.46.14

2016-03-20_17.45.20

2016-03-20_17.44.18

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author