ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១១ ខែមេសា ឯកឧត្ដម គង់ អៀង ថ្នាក់ពង្រឹងឃុំព្រែកអញ្ចាញបានអញ្ជើញ
ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងឃុំព្រែកអញ្ចាញ ៤៧១នាក់ ក្នុងនោះមាន លោកគ្រូ អ្នក
ប្រជាការពារភូមិ់ ចាស់ៗជរា ស្ត្រីពោះធំ និវត្តជន ជនពិការ នឹងក្រុមគ្រួសាជនពលីផងដែរ។
ពិធីជួបសំណេះសំណាលនេះ ប្រព្រឹត្តទៅកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ មីសាណា
លាបុណ្យ វត្ថ រតនបុប្ផារាម ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
នៅក្នុងពិធីនោះផងដែរ ឯកឧត្តម បានក្រើនរំលិក ទៅដល់ប្រជាជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ព្រោះរដូវ
នេះ ជារដូវក្តៅ ប្រយ័ត្នភ្លើង កំឲ្យមានភ្លើងឆេះផ្ទះ ជាពិសេសនូវពេលចូលឆ្នាំ សូមកំដុតធូកទានចោល វាអាច
បណ្ដាល ឲ្យបង្កបញ្ហាបាន ដោយសាភ្លើងធូកទានទាំងនេះ ពេលដែរយើងមុនចេញទៅណា យើងប្រលុតភ្លើង
ទាំងនោះឲ្យអស់សិន ទើបយើងទុកចិត្តថាវាមិនមានរឿងអីកើតឡើង។
នៅពេលចប់ពិធីសំណេះសំណាល ឯកឧត្តម បានចែកជូននូវថវិកាបន្តិចបន្ទួច របស់ឯឧត្តម ដល់ប្រជាពល
រដ្ឋចូលរួម មានសារុងមួយ នឹងថវិកា ចំនួន២០០០០៛ ( ពីម៉ឺនរៀល ) ក្នុង១នាក់ ដោយឡែកប្រជាការពារភូមិ
ក្នុងម្នាក់ទទួលបាន សារុង១ ថវិកា២០០០០៛ នឹងខោអាវសំរាប់ប្រជាការពារ១កំផ្លេផងដែរ។ ហើយឯកឧត្តម
ផ្ដែផ្ដាំទៅដល់ប្រជាការពារផងដែរថា យើងជាកម្លាំងប្រជាការពារ ជាមុខស្រួច ត្រូវឲ្យមុត រាល់ពេល កន្លែង
ណាកើតមានបញ្ហា យើងត្រូវទៅដល់ទីនោះ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យភូមិ ឃុំ មាន
សុវត្ថិភាព ជាពិសេសកំឲ្យ កើតមានការជួញដូគ្រឿងញៀន នៅក្នុងភូមិរបស់យើង។