រន្ធត់ណាស់! ស្លាប់ក្មេងប្រុសម្នាក់ទៀតហើយ នៅក្នុងក្រុមហ៊ុនប៉ូលាថ្មម៉ាប គិរីអិនអូ

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 097 777 6000

ព័ត៌មានបឋម ៖ រន្ធត់ណាស់ ក្មេងប្រុសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ទោះបីម៉ែឪ បងប្អូន ក្រុមគ្រួសារ ប្រឹងបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ យ៉ាងណាក៍ដោយ ក៍មិនអាចជួយសង្គ្រោះបានដែរ ដោយសាររបួសធ្ងន់ធ្ងរពេក ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ នឹង ៣០នាទីយប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ នេះ នៅក្នុងរោងចក្រ ប៉ូលាថ្មម៉ាម មានឈ្មោះ គិរីអិនអូ ស្ថិតនៅចំណុងរវាងជ័យ ឃុំស្រាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ប៊ិច ប៉ុន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិចាក់ចារ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មកស្នាក់នៅ ធ្វើជាកម្មករ ប៉ូលាថ្មម៉ាម នៅរោងចក្រខាងលើ ។

ប្រភពបន្តថា មុនកើតហេតុ គេបានឃើញជនរងគ្រោះ ធ្វើការដូចសព្វដង មិនមានអ្វីខុសពីធម្មតានោះទេ នេះទំនងជារអិលជើងម៉ាស៊ីន បណ្ដាល
ឲ្យជនរងគ្រោះ ដួលបោកក្បាល ទៅលើម៉ាស៊ីន ព្រោះថា ពេលនោះឮលាន់ដូចរន្ទះ ពេលនាំគ្នាទៅមើល ឃើញជនរងគ្រោះ បែកក្បាល ដេកស្លាប់នៅក្នុងថ្លុកឈាមទៅហើយ តែបងប្អូនក្រុមគ្រួសារជនរងគ្រោះមិនអស់ចិត្ត ក៍បានដឹកជនរងគ្រោះ ទៅមន្ទីរបង្អែកខេត្តក្រចេះផងដែរ។

សូមបញ្ជាក់ថា៖ ពាក់ព័ន្ធករណី ខាងលើនេះ ខាងក្រុមហ៊ុន រោងចក្រប៉ូលាថ្មម៉ាប របស់ជនជាតិចិន ខាងលើនេះ ហាក់ដូចចង់បិទបាំងករណីនេះ គ្រោះថ្នាក់កម្មករ តាំងពីម៉ោង៧ នឹង ៣០ នាទីយប់ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ រហូតមកដល់ ព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ នេះ ទើបបែករឿង ដោយធ្លាយពីខេត្តមកវិញ ទើបសមត្ថកិច្ចមូលដ្ឋានដឹង ចុះធ្វើការស្រាវជ្រាវ ពិនិត្យមើលទីតាំងកើតហេតុ រកឃើញថា មានករណីគ្រោះថ្នាក់ការងារ បណ្ដាលឲ្យស្លាប់កម្មករម្នាក់ ពិតប្រាកដមែន។

ពាក់ព័ន្ធករណី ខាងលើ មកទល់ពេល កំពុងថិតក្នុងការស្រាវជ្រាវ របស់សមត្ថកិច្ច នូវឡើយទេ ពោលសមត្ថកិច្ច កំពុងតែដុតដៃដុតជើង អនុវត្តន៍និតិវិធី ក្នុងការសាកសួរស្រាវជ្រាវ ជុំវិញករណីនេះ ពុំទាន់មានព័ត៌មានជាក់លាក់ណមួយ បញ្ជាក់ពីការស្លាប់ក្មេងប្រុសនេះទេ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author