សិស្សសាលាអនុវិទ្យាល័យទាចំរ៉េចពោធិសាត់ រន្ទះបាញ់ស្លាប់២របួសធ្ងន់ស្រាល១៧នាក់

ពោធិ៍សាត់៖ គ្រោះធម្មជាតិលាយឡំខ្យល់រន្ទះបានមកលើសាលា នៃអនុវិទ្យាល័យ ទា ចំរ៉ាត់ បណ្ដាលឲ្យ
ស្លប់មនុស្ស២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នឹង របួសធ្ងន់ស្រាលចំនួន១៧នាក់ ហេតុការណ៍នេះបាន
កើតឡើង កាលពីវេលាម៉ោង២ និង៣៥នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ខណៈដែលពួកគេ កំពុងនាំគ្នា
លេងបាល់ទាត់ នៅក្នុងសាលាអនុវិទ្យាល័យ ទា ចំរ៉ាត់ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង/
ខេត្តពោធិ៍សាត់។

យោងតាមសម្ដីសិស្សានុសិស្សមួយចំនួន ដែលកំពុងអង្គុយលេងនៅក្នុងសាលាបានឃើញហេតុការណ៍នេះ
បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញសិស្សសាលាជាច្រើន នាក់ បាននាំគ្នាលេងបាល់ ហើយសិស្សខ្លះ
មានទូរស័ព្ទដាក់ក្នុងហោប៉ៅជាប់នឹងខ្លួនរបស់ពួកគេ។ ហើយនាំគ្នាលេងបាល់ទាត់បានមួយសន្ទះ ក៏ស្រាប់
តែមានមេឃងងឹតបន្តិច ហើយមានភ្នេកបន្ទោផងដែរ ប៉ុន្តែមិនមានភ្លៀងនោះទេ ក្រោយមកក៏ស្រាប់តែ
ផ្គរលាន់លាយឡំនិងរន្ទះបាញ់ជាច្រើន ក៏ស្រាប់តែឃើញ មានមនុស្សដួលសន្លប់ស្តូកស្តឹងជាច្រើននាក់ ធ្វើឱ្យ
មានការភ្ញាក់ផ្អើដល់សិស្សសាលានឹង លោកគ្រូ អ្នកគ្រូ រត់ទៅចោមរោមមើល ក៏ឃើញមានអ្នកស្លាប់នៅនិង
កន្លែង ចំនួន២នាក់ និងអ្នករបួសធ្ងន់ ស្រាល ចំនួន ១៧នាក់ ហើយក៏បាននាំគ្នាដឹកទៅកាន់មន្ទីរពេទ្យខេត្ត
ភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះជាសិស្ស ដែលបានស្លាប់ ក្នុងហេតុការណ៍រន្ទះបាញ់នោះ
រួមមានទី១ ឈ្មោះ ណារ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧បេ នឹងទី២ ឈ្មោះ យ៉េត សេងហុង
ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩បេ ។ សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុ
សពជនរងគ្រោះទាំងពីរ ត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែក
អ្នករងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕

Screenshot_2015-06-13-06-51-29-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author