កន្លែងផលិតបារី គ្មានស្លាកយីហោ សម្ងំលាក់ខ្លួនក្នុងរោងចក្រ ( SK ) អតីតរោងចក្រក្ដាបន្ទះ របស់លោកជំទាវ សេង គាង កំពុងបង្កការជះក្លិនសាយភាយមកក្រៅ ប៉ះពាល់ផ្លូវដង្ហើមប្រជាពលរដ្ឋយ៉ាងខ្លាំង

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នាំគ្នាផ្ដិតមេដៃ ជិត ១០០នាក់ ស្នើឲ្យអាជ្ញាធរ ភូមិ ឃុំ ជួយអន្តរាគមន៍ ដោះស្រាយ បញ្ហារោងចក្របារី ដែលគ្មានស្លាកយីហោ មួយកន្លែង នៅចំណុច នៅក្នុងរោងចក្រ ( SK ) អតីតរោងចក្រក្ដាបន្ទះ ដែលជារបស់លោកជំទាវ សេង គាង ស្ថិតនៅ ភូមិកណ្ដាល ស្រុកមុខកំពូល ខេត្តកណ្តាល ពីបញ្ហាជះក្លិនថ្នាំ សាយភាយចេញមកខាងក្រៅ បង្កការប៉ះពាល់សុខភាព នឹងការរស់នៅយ៉ាងខ្លាំង របស់ពួកគាត់។

យោងតាមលិខិត ស្នាមមេដៃ របស់ប្រជាពលរដ្ឋ ប្រមាណ ជិត ១០០នាក់ បានសរសេររៀបរាប់ថា៖ យើងខ្ញុំជាប្រជាពលរដ្ឋ នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សុំអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហា រោងចក្រផលិតបារី មួយកន្លែង នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលធ្វើឲ្យជះក្លិនសាយភាយ ពេលលាយមេបារី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផ្លូវដង្ហើមកុមារ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ នឹងស្ត្រីទើបឆ្លងទន្លេ ។ អាស្រ័យហេតុដូចនេះ សូមអាជ្ញាធរ ឃុំ ស្រុក នឹងមន្ត្រីបរិស្ថាន ប្រចាំស្រុកមុខកំពូល ពិនិត្យមើលរោងចក្រ ផលិតបារីមួយកន្លែងនេះ ធ្វើយ៉ាងណាកំឲ្យមានក្លិន សាយភាយមកខាងក្រៅឲ្យសោះ ។ យើងខ្ញុំជាប្រជាពលរដ្ឋ ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ខេត្តកណ្ដាល សូមផ្ដិតមេដៃស្នើសុំអាជ្ជាធរ មេត្តាជួយដោះស្រាយផង។

ពាក់ព័ន្ធស្នាមមេដៃ ប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយនេះ កាលពីថ្ងៃ ១២រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងមកនេះ ឃើញមានកំលាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាល​ ព្រែក​អញ្ចាញ​ សហការ​ជាមួយ​ មន្ទីរ​បរិស្ថាន​ ខេត្ត​កណ្ដាល​ និង​ការិយាល័យ​ពាក់​ព័ន្ធ​ ជុំ​វិញ​ស្រុកមុខកំពូល​ និង​ក្រុម​ព្រឹក្សា​ឃុំ ព្រែក​អញ្ចាញ​ មេ​ភូមិ​កណ្ដាល​​ ចុះ​ធ្វើ​ពិនិត្យ​អប់រំ​ណែ​នាំ ដល់​ម្ចាស់​ផលិតកម្ម​ ថ្នាំ​ជក់​ ( រោងចក្រ​ SK )​ បញ្ហា​ក្លិនឆា​ថ្នាំ​កាតាប​ប៉ះ​ពាល់​សុខភាព​ បប្រជាពលរដ្ឋផងដែល ។ ហើយសមាសភាព​ចូល​រួម​មាន៖ -មន្ត្រី​បរិស្ថាន​ខេត្ត​កណ្ដាល​ – លោក​សលោកស្រីអភិបាលរងស្រុកមុខកំពូល -លោក​លោក​ស្រី​ ការការិយាល័យបរិស្ថានស្រុកមុខកំពូល -លោក​មេ​បញ្ជាការ​រង​ស្រុក​ ( អហ ) -លោក​នាយប៉ុស្តិ៍ស្ដី​ទី​ ព្រែក​អញ្ចាញ​ -លោក​សមាជិក​ ក្រុម​ព្រឹក្សា​ ឃុំព្រែក​អញ្ចាញ​ -លោក​ស្រី​មេ​ភូមិ​កណ្ដាល​ -លោក​ប្រធាន​ក្រុមហ៊ុន​ ( SK ) -តំណែង​ប្រជាពលរដ្ឋ​ ភូមិ​កណ្ដាល​ សរុប​ ២០នាក់​ ស្រី​ ០៤​នាក់​។ ហើយនៅពេលនោះ លោកប្រធានក្រុមហ៊ុន ( SK ) អតីតរោងចក្រក្ដារបន្ទះ បានសុំពេល ៣ថ្ងៃ ដើម្បីកែសម្រួល ក៍ប៉ុន្ដែ ពីថ្ងៃទី១២ រហូតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ ៤ថ្ងៃហើយ ប្រជាពលរដ្ឋ នៅតែត្អូញត្អែរថា ក្លិនជះសាយភាយ កាន់តែខ្លាំងជាងមុនទៀត ៕


សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author