រថយន្តទំនើបទំនងស្រវិងបើកលឿនគេចម៉ូតូ ធ្លាក់ចូលប្រឡាយបណ្ដាលឲ្យស្លាប់ម្នាក់ នឹងរបួសធ្ងន់ម្នាក់

កំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់រថយន្ត ធ្លាល់ចូប្រឡាយ បណ្ដាលឲ្យ នាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពតម្នាក់ បានស្លាប់ភ្លាមៗ នៅក្នុងរថន្តនៅ នឹងកន្លែងក់តហេតុ នឹងម្នាក់ទៀត ជាអ្នកបើករថយន្ត ជាមន្ត្រីសាលាខេត្ត រងររបួសធ្ងន់ផងដែរ។

ហេតុការនេះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមុនពេលកើតហេតុ គេបានឃើញរថយន្ត ពណ៍ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM.4371 បើកបរយ៉ាងលឿន ហើយរេពេញផ្លូវ ទំនងដូចជាស្រវិង លុះមកដល់ចំណុចកើតហេតុខាងលើ បានទៅបុករះដើម
ឈើ ក៍បណ្ដាលឲ្យក្រឡាប់តែម្ដង។

បើតាមការលើកឡើង ពីមន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយរថយន្ត របស់ជនរងគ្រោះ ម៉ាក Mazda បានបើកគេចម៉ូតូ ហើយក៏រេចង្កូត ទៅបុកដើមឈើ ក្បែរផ្លូវជាតិលេខ៣ ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវតែម្តង ណ្ដាល ឲ្យជនរងគ្រោះ ឈ្ម នាក់ សារ៉េន នាយការិយាល័យ អន្តោប្រវេសន៍ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបរ ឈ្មោះ សុខ សុភ័ក្ត្រ ជាមន្ត្រី នៅសាលាខេត្ត រងរបួសធ្ងន់ ហើយស្ថិតនៅក្នុងស្ថានភាពស្រវិងនៅឡើយ?។/

 

blurimage17-12-2016_10-29-31 fb_img_1481985396320 fb_img_1481985393195

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author